ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានសម្តែងការកោតសរសើរ និងថ្លៃងអំណរគុណ ព្រមទាំងលើកទឹកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានរួបរួមកម្លាំងគ្នាខិតខំបំពេញការងារដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយពុំមានគំនិតគ្រប់គ្រាន់និយម បម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីភាពរីកចម្រើនរុងរឿងជាអមតនៃប្រទេសជាតិយើង។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភថវិកាចំនួនផងដែរ។